ករណីអគ្គីភ័យឆាបឆេះផ្ទះនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ខូចខាតសម្ភារះមួយចំនួន ..

នៅវេលាម៉ោង ៦:០៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្លូវបេ ផ្ទះលេខ៣១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ គ្រាន់តែឆាប់ឆេះបណ្តាលឲ្យខូចខាតម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនវិចខ្ចប់កាហ្វេ ម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុកកាហ្វេ ធុងទីកកក សម្ភារៈមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង៦:៣៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ៤ម៉ែត្រគូប៕

Be the first to comment

Leave a Reply

Your email address will not be published.


*