លោកព្រាប មុនីចៅសង្កាត់ព្រែកលាបពាំនាំអំណោយរបស់ឯកឧត្តម អ៊ុំ សារិទ្ធប្រធានក្រុមការងាចុះជួយខណ្ឌជ្រោយចង្វារចំនួន៥០គ្រួសារ..

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អជ្ញាធរមូលដ្ឋានក៍ដូចជាចូលរួមទប់ស្កាត់ក៍ឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដែលកំពុងតែកើតមាននោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន៥០ គ្រួសារបានចូលរួមសំណេះសំណាល និងទទួលអំណោយពី លោក ព្រាប មុនី ប្រធានគណបក្សសង្កាត់ព្រែកលៀប ដែលជាអំណោយរបស់ ឯ.ឧ អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ដោយក្នុងនោះ១គ្រួសារទទួលបាន អង្ករ ១០K.g, មី ១កេសតូច , ទឹកត្រី ៣ ដប និងម៉ាស់ ១ប្រអប់
សរុបសម្ភារៈទាំងអស់រួមមានដូចជា:

  • អង្ករ ៥០០ k.g
  • មីជាតិ ៥០ កេសតូច
  • ទឹកត្រី ១៥០ ដប
  • ម៉ាស់ ៥០ប្រអប់
    ក្នុងនោះផងដែរលោក ព្រាប មុនី ប្រធានគណបក្សសង្កាត់លៀប ក៍បានផ្តាំផ្ញេីដល់ សមាជិក សមាជិកាបក្ស រួមមាន:
  • ចូលរួមបង្ការនិងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមវិធានការណ៏របស់ក្រសួងសុខាភិបាលដោយអនុវត្តន៍វិធានការ ៣ការពារ ៣កុំអោយបានខ្ជាប់ខ្ជួននឹងមុឺងម៉ាត់ជាទីបំផុត ។
    -ចូលរួមការពារ និងថែរក្សាសន្តិភាព ទាំងអស់ ។ ក្នុងនោះផងដែរប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយនឹងអគុណចំពោះអជ្ញាធរមូលដ្ឋានដែលតែងតែគិតគូនឹងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ពួកគាត់ដោយមិនទុកពួកគាត់ចោលក្នុងគ្រាដ៍លំបាកនេះឡើយ ។

Be the first to comment

Leave a Reply

Your email address will not be published.


*