ករណីអគ្គិភ័យឆាបឆេះនៅផ្ទះលេខ១០២ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ..

នៅវេលាម៉ោង​ ០៤:៤៥នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១​ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង​ កើតឡើងនៅផ្ទះលេខ១០២ ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ គ្រាន់តែឆាប់ឆេះបណ្តាលឲ្យខូចខាតអាសនះនៅជាន់ឡៅតឿ​ចំនួន​ ០១បន្ទប់​ និងពុំបណ្ដាលឲ្យ ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

នៅវេលាម៉ោង៥:១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០២គ្រឿង​ និងរថយន្តជំនួយពីស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ៕

Be the first to comment

Leave a Reply

Your email address will not be published.


*