ហួសចិត្តណាស់ ! រកឃើញហើយបុរសម្នាក់ដែលមកពីថៃហើយរត់ចេញពីមណ្ឌលចត្តាឡីស័កលួចមកជួបប្រពន្ធដែលមានផ្ទៃពោះទៀតផង ..

បន្ទាប់ពីឈ្មោះ ធឿន ប៊ុនពេជ្រ បានរត់គេចខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណបានចុះស្រាវជ្រាវភ្លាមៗនិងបានកំណត់រកឃើញក្រុមគ្រួសារ ធឿន ប៊ុនពេជ្រដែលមានអាស័យដ្ឋានស្ថិត នៅជើងភ្នំកន្ទួត ភូមិភ្នំ កន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការចុះទៅធ្វើការពន្យល់ណែនាំក្រុមគ្រួសារអ្នកជំងឺ ធឿន ប៊ុនពេជ្រ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទាក់ទងទៅអ្នកជំងឺឲ្យចូលខ្លួនមកទទួលការព្យាបាល និងហានិភ័យឆ្លងដល់ប្រជាពលរដ្ឋផ្សេងៗ ទៀតរួចមក អ្នកជំងឺ រួមទាំងប្រពន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលកំពុងមានផ្ទៃពោះ ផងនោះបានសម្រេចចិត្តជិះម៉ូតូពីទីកន្លែងលាក់ខ្លួនដើម្បីមកទទួល ការព្យបាលនៅមណ្ឌលវិទ្យាល័យខ្លាកូនភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អជ្ញាធរពាក់ព័ន្ធក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រសូមតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់ ។

Be the first to comment

Leave a Reply

Your email address will not be published.


*