មហាស្រណោះ.តើនេះជាកំហុសអ្នកណា ? ឪពុកម្តាយបានត្រឹមយំសោកបោកខ្លួនដូចអកពេលបាត់បង់កូនៗជាទីស្រលាញ់ .!

ស្ទឹងត្រែង៖ ក្មេងប្រុសស្រី០២នាក់ជាបងប្អូននឹងគ្នាកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ។ ប្រភពព័ត៌មានបានឲ្យដឹងថា : សពកុមាររងគ្រោះទាំង២នាក់មានឈ្មោះ ៖
ទី១-ឈ្មោះ អួន ដាវីត ភេទប្រុស អាយុ ១១ឆ្នាំ។
ទី២-ឈ្មោះ អួន ស្រីមាន ភេទស្រី អាយុ៧ឆ្នាំ បាននាំគ្នាទៅលេងក្បែរទឹកស្រះ ក្បែរផ្ទះក្នុងពេលដែលឪពុកម្ដាយមិននៅ ក៏បានរអិលជើងធ្លាក់ទៅក្នុងទឹកស្រះស្លាប់ទាំង២នាក់យ៉ាងសោកស្ដាយនិងអាណិតអាសូរជាទីបំផុត ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថាស្រះទឹកនេះ មានជម្រៅប្រមាណជាង៣ម៉ែត្រ ទំហំប្រមាណ ១៥ម៉ែត្រ ៤ជ្រុង និងមានទឹកពេញព្រៀប ស្ថិតនៅភូមិតាដុងតាដាំ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើយោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សីបានបញ្ជាក់ថា ក្មេងប្រុសស្រីទាំង០២នេះ ពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ព្រោះមានប្អូនប្រុសម្នាក់ទៀត បានរួមដំណើរទៅជាមួយ បងប្អូន ទៅមើលត្រីក្នុងស្រះ ហើយនៅពេលឃើញ បងប្រុសស្រី បានរអិលជើងធ្លាក់ទឹកបាត់ មិនឃើញងើបមកវិញ ក្មេងប្រុសជាប្អូនទី៣ នោះ ក្នុងចំណោមបងប្អូនបានរត់មកហៅឪពុកម្ដាយនៅផ្ទះ ថា បងប្រុសស្រីរបស់ខ្លួនបានលិចទៅក្នុងទឹកស្រះបាត់ហើយ។ សមត្ថកិច្ចបានបន្ថែមថា៖ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបបងប្អូនប្រជាពលរដ្ឋអ្នកជិតខាង បានទៅជួយចុះ មុជ រាវរក ក្នុងរយៈពេលប្រមាណជិត១ ម៉ោង ទើបបានរកឃើញហើយគ្រោះថ្នាក់នៃការលង់ទឹកនេះ បានបណ្ដាលឲ្យក្មេងប្រុសស្រីទាំងពីរនាក់ ស្លាប់នៅក្នុងពេលនោះដោយការជួយមិនទាន់ពេលវេលា ។
សូមបញ្ចាក់ថា ក្រោយពីរកឃើញសព សមត្ថកិច្ចក៏បានធ្វើកោសល្យវិច័យ ពិនិត្យត្រឹមត្រូវទៅតាមនីតិវិធី ហើយប្រគល់កូនទាំង២ ទៅឲ្យឪពុកម្ដាយនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែង ធ្វើបុណ្យទៅតាមប្រពៃណី៕

Be the first to comment

Leave a Reply

Your email address will not be published.


*