អំពើល្អមិនសាបសូន្យ !! ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹង ទប់ស្កាត់ជម្ងឺកូវីដ១៩ !!

កាលពីថ្ងៃច័ន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡុង សត្យា អនុប្រធាន
-លោក ជា ជីវ៉ាវិសាល អនុប្រធាន (ម្ចាស់បុរីចំការដូង)
-លោក ឆេង យូសេង អនុប្រធាន
ជាក្រុមការងារតំណាង:
-ឯកឧត្តម សៅ វឌ្ឍនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអារីហ្សូណា នៅសហរដ្ឋអាម៉េរិក
-លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋអារីហ្សូណា ក្ន្ងងតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាម៉េរិក ។

បាននាំយកអំណោយផ្តល់ជូនតាមរយៈរដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់បងប្អូនចំនួនដែលស្នាក់នៅបន្ទប់ជួលក្នុងបុរីចំការដូង ដែលកំពុងធ្វើចត្តាលីស័ក្តិ ចំនួន ៤៥នាក់ ដែលមានការចូលរួមពីៈ
-លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌ
-លោក ជឹម ស៊ីថា អធិការខណ្ឌ
-មន្រ្តីរដ្ឋបាលខណ្ឌ និកងកម្លាំង
ដែលអំណោយរួមមានៈ អង្ករ ត្រីខកំប៉ុង មី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ អាកល់ និងឧបត្ថមថវិការដល់ កងកម្លាំង និងប្រជាការពារ ចំនួន ១៨នាក់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើង ។

សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចពាក់ម៉ាស់ លាងដៃនឹងសាប៊ូ បាញ់ដៃជាមួយអាល់កុលឬជែល នឹងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ជៀសវាងការឆ្លងរាលដាលនែជម្ងឺកូវីដ១៩ ។

Be the first to comment

Leave a Reply

Your email address will not be published.


*