
កុំចេះតែហ៊ាន !កម្លាំងPMខណ្ឌសែនសុខចុះឃាត់មនុស្សប្រុសស្រី៨នាក់ទាំងកណ្ដាលអាធ្រាត្រករណីជួបជុំផឹកស៊ីល្មើសបំរាមគោចរ…
ភ្នំពេញ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខចុះឃាត់មនុស្សប្រុសស្រី៨នាក់ទាំងកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោយប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ផ្គើនបំរាមគោលចរ ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បញ្ជាក់ឲ្យដឹងថា:កងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន៨នាក់ ស្រី០១នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ជាមួយគ្នានោះដែរអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអរគុណដល់កំលាំងល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញមានការយកចិត្តទុកដាក់បំផុតក្នុងការ អនុវត្តតាមតួនាទីភារកិច្ច នៃវិធានការរដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុង ១៤ថ្ងៃ មិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង៩និង០០នាទី យប់រហូតដល់ម៉ោង […]