
ពិតជាម្តាយមានចិត្តតិរិច្ឆានពិតមែន
ទារកម្នាក់ត្រូវបានស្ត្រីជាអ្នកបោសសំអាត នៅរមណីយដ្ឋានវត្តភ្នំប្រទះឃើញ ស្លាប់ដោយរុំចងថង់ខ្មៅនៅក្នុងធុងសំរាម បង្ករអោយមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី ២៣ កញ្ញា ២០២០ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា មុននឹងមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៣ នេះគេឃើញស្ត្រីម្នាក់ដើរ យួរថង់ខ្មៅខាងលើយកមកបោះចោលនៅធុងសំរាមក្នុងរមណីយដ្ឋានវត្តភ្នំ លុះក្រោយយមក ក៏មានស្ត្រីជាអ្នកបោសសំអាត បានមករើសំរាមចេញពីធុង ហើយឃើញថង់ខ្មៅ ក៏ស្រាយវែក មើលស្រាប់តែឃើញ […]