ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម ទូច វណ្ណៈ អញ្ជើញដឹកនាំដំណើរការអង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ…
(ភ្នំពេញ ) ៖ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដំណើរការអង្គសន្និបាតទាំងមូល ដើម្បីពិនិត្យ និងអនុម័តលើការងារសំខាន់ៗមួយចំនួនដូចជា ៖ ទី១. ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ ដែលអានដោយលោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី២. ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ដែលអានដោយលោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ…